khmer eng
  • ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ពិការ ចាស់ជរា មាន​ជីវភាព​ខ្វះ​ខាត ​មក​ពី​សង្កាត់​អូរអំបិល និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​មានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ លោក ចៅ ឈីញហ្វុង សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន ខេត្ត លោក ឆេង បញ្ញារិទ្ធិ សមាជិកសភាពាណិជ្ជកម្មខេត្ត ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងយុវជនស្រុក បានអញ្ជើញចុះជួបសំណេះសំណាសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ៊មកពីសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយបានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគ រួមមាន អង្ក ២០គីឡូក្រាម មី ១កេះ ទឹកសុទ្ធ ៥យួរ ទឹកវីតាល់ ១កេះ ម៉ាស់ ១ប្រអប់ និងថវិកា ២០មុឺនរៀល។ នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់មេភូមិ ក្រុមប្រឹក្សាសង្កាត់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ហើយត្រូវបន្តគោរពឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ធ្វើការអប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបង្កើតភាពសាំ តាមគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងធ្វើការផ្លាស់ប្តូរការរស់នៅទៅតាមបែបគន្លងថ្មី។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣  ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានក្រុម អញ្ជើញពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពរបស់សមាគម អង្គការក្រៅរដ្ឋាភិបាល និងទិសដៅអភិវឌ្ឍន៍រួមគ្នា